ចម្ការខ្នុរការុដ

ចម្ការខ្នុរការ៉ុតរបស់យើងមានពីរទីតាំងគឺ ស្ថិតនៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ លើផ្ទៃដី30 ហិចតា និងស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមានប្រព័ន្ធទឹកស្រោចស្រពគ្រប់គ្រាន់ ។ មិនតែប៉ុណ្ណោះនៅខេត្តក្រចេះ យើងក៏មានស្រះទឹកមេ ដែលមានទំហំធំលាតសន្ធឹងរហូតដល់ ១៥ហិកតា សម្រាប់ស្តុកទឹកស្រោចស្រពដំណាំទាំងចម្ការចេកអំបូងលឿង និងចម្ការខ្នុរការ៉ុត ខណៈដែលយើងមានស្រះទឹកតូចៗ ប្រឡាយ និងអណ្តូង ជាច្រើនទីតាំងទៀតបានកំពុងនឹងកំពុងពង្រាយពាសពេញផ្ទៃដីចម្ការទាំងមូលសរុបជាង ២០០ហិកតា។