លោក សារី អ៊ីសា បានចុះ MOU ជាមួយសម្ព័ន្ធពាណិជ្ជកម្ម DMDI លើការនាំចេញវិស័យកសិកម្មកម្ពុជា ចូលប្រទេសម៉ាឡេស៊ី និងដៃគូទាំង ២៣ប្រទេស

 


ភ្នំពេញ៖ក្រុមហ៊ុនម៉ាលីការត្រេឌីង ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនម៉ាកាសលែន បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រុមអ្នកជំនួញម៉ាឡាយូ ហៅកាត់ថា DMDI ទៅលើវិស័យកសិកម្មក្នុងនាំចេញកាន់ប្រទេសម៉ាឡេស៊ី ព្រមទាំងដៃគូសហការ មកពី អាស៊ី អ៊ឺរ៉ុប និងអាហ្វ្រិកចំនួន ២៣ប្រទេសបន្ថែមទៀត ។

ពិធីចុះអនុស្សារណៈនៃការយោគយល់ខាងលើ បានធ្វើឡើងនៅទីស្នាក់ការក្រុមហ៊ុនម៉ាកាស់លែន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ រវាងលោកសារី អ៊ីសា អគ្គនាយកក្រុមហ៊ុនម៉ាកាស់លែន ជាមួយនិងលោកជំទាវ ដាតុ នូរសុព្រីណា ម៉ូហាំម៉ាត់ នូរ តំណាងសម្ព័នពាណិជ្ចកម្មម៉ាឡាយូ DMDI ។

អនុស្សរណៈនេះត្រូវបានរៀបចំធ្វើឡើងក្នុងគោលបំណងផ្តោតសំខាន់ ចំពោះការដោះដូរ ពាណិជ្ជកម្មគ្នា ជាពិសេសទៅលើវិស័យកសិកម្មរបស់កម្ពុជា រួមមាន អង្ករ ផ្លែឈើសម្ងួត គ្រាប់ស្វាយចន្ទី ខ្នុរការ៉ុត និងចេកអំបូងលឿង ចេញកាន់ម៉ាឡេស៊ី ព្រមទាំងដៃគូរសហការ មកពី អាស៊ី-អ៊ឺរ៉ុប និងអាហ្វ្រិក ចំនួន២៣ប្រទេសជាបន្ថែមទៀត ស្របពេលដែលបច្ចុប្បន្ននៅមជ្ឈឹមបូពា៍ កំពុងផ្ដោតទៅលើសុវត្តិភាពចំណីអាហារ ពិសេសលើការផ្គត់ផ្គង់ក្នុងស្រុក ខណៈឥណ្ឌាបានផ្អាកការនាំចេញអង្គរទៅកាន់ទីផ្សារបរទេស ដូចនេះកម្ពុជា និងក្លាយជាដៃគូផ្គត់ផ្កង់មួយចំណែក របស់បណ្ដាប្រទេសនៅមជ្ឈឹមបូពា៍តែម្ដង ។

លោកសារី អ៊ីសា អគ្គនាយកក្រុមហ៊ុនម៉ាកាសលែន បានអោយដឹងថា អនុស្សរណៈនេះ មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការសម្រួលដល់អតិផរណា រវាងប្រទេសទាំងពីរ ព្រមទាំងប្រទេសជាដៃគូផ្សេងទៀតក្នុងការដោះដូរពាណិជ្ជកម្មគ្នា កំឡុងពេលដែលសេដ្ឋកិច្ចសកល កំពុងជួបផលវិបាកដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ។

មិនត្រឹមតែប៉ុណ្ណោះ លោកជំទាវ ដាតុ នូរសុព្រីណា ម៉ូហាំម៉ាត់ នូរ បានចាប់អារម្មណ៍បន្ថែមលើ​ការនាំចេញអង្ករទៅកាន់ម៉ាឡេសុី​ និង​ ទៅប្រទេសជា​សមាជិគ ព្រមទាំងការដាំដុះម្នាស់ពូជMD Two របស់ម៉ាឡេស៊ី នៅប្រទេសកម្ពុជាដោយសារតែលោកស្រី មើលឃើញថាទឹកដី និងអាកាសធាតុនៅកម្ពុជា មានអំណោយផលយ៉ាងខ្លាំងលើវិស័យកសិកម្ម ស្របពេលដែលលោកស្រីមានដៃគូរសហការទៅកាន់ប្រទេសចិនស្រាប់។

ជាការឆ្លើយតប លោកសារី អ៊ីសា និងធ្វើការសិក្សាទៅលើការដាំដុះម្នាស់ពូជMD Twoនេះនៅលើផ្ទៃរបស់ក្រុមហ៊ុនម៉ាកាស់ លែន ផ្ទាល់ ខណៈដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងតែមានការដាំដុះខ្នុរការ៉ុដ និងចេកអំបូងលឿងសម្រាប់នាំចេញទៅប្រទេសចិន និងដៃគូជាច្រើនទៀត ស្របពេលទីតាំងចម្ការមានផ្ទៃដីធំទូលាយសម្រាប់ដាំដុះផងដែរ។
សូមជម្រាបថា ការចុះអនុស្សារណៈនៃការយោគយល់នេះ មិនមែនជាលើកទីមួយសម្រាប់ក្រុមហ៊ុនម៉ាកាស់ លែនឡើយ កន្លងមកលោក សារី អ៊ីសា អគ្គនាយកក្រុមហ៊ុនម៉ាកាស់ លែន បានចុះMOU ជាបន្តបន្ទាប់ជាមួយដៃគូនៅប្រទេសចិន អារ៉ាប់ និងសម្ព័ន្ធមិត្តជាច្រើនទៀត លើការនាំចេញកសិផលកម្ពុជាចូលទីផ្សារបរទេស ស្របពេលតម្រូវការហូបចុកនៅលើពិភពលោកមានតម្រូវការខ្ពស់ ហើយក្រៅពីការនាំចេញផ្លែឈើស្រស់ ក្រុមហ៊ុនម៉ាកាស់ លែន ក៏បានត្រៀមលើការនាំចេញផ្លែឈើសង្ងួត បង្កក ផងដែរ ខណៈក្រុមហ៊ុនត្រៀមដំឡើងរោងចក្រនៅក្នុងទីក្រុងភ្នំពេញផ្ទាល់តែម្តង៕

បន្ថែមពីនេះទៅទៀត លោកសារី អីសា បានបញ្ចាក់អោយដឹងថា អនុស្សរណៈមួយនេះ ធ្វើឡើងដោយជោគជ័យ ក្រោមការផ្តួចផ្ដើមរបស់ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានសម្ព័នពាណិជ្ចកម្ម DMDI ប្រចាំកម្ពុជាដែលបានកៀងគរវិនិយោគគិនជាសមាជិក ដើម្បីចូលរួមកិច្ចប្រជុំប្រចំាឆ្នាំ ២០២៣នៅកម្ពុជា​  ខណៈការប្រជុំសម្រាប់ឆ្នាំ២០២៤ និងរៀបចំឡើងនៅប្រទេសថៃ  ៕

















Post a Comment