ក្រុមហ៊ុនម៉ាកាស់ លែន បានប្រគល់ប្លង់កម្មសិទ្ធដីចម្ការជូនអតិថិជនចម្ការខ្នុរការុដនៅខេត្តក្រចេះ

ភ្នំពេញ៖ បន្ទាប់ពីទទួលបានការគាំទ្រ យ៉ាងច្រើនពីសំណាក់អតិថិជនទិញដីចម្ការរបស់ក្រុមហ៊ុនម៉ាកាស់ លែន កន្លងមក នាពេលថ្មីៗនេះក្រុមហ៊ុនម៉ាកាស់ លែន បានរៀបចំធ្វើប្លង់ដីកម្មសិទ្ធ និងបានប្រគល់ជូនដល់អតិថិជនដែលបានទិញដីចម្ការខ្នុរការុដ ក្នុងទីតាំងស្រុកស្នួល ខេត្តក្រចេះហើយ។

ជុំវិញការប្រគល់ជូននេះ ត្រូវបានតំណាងក្រុមហ៊ុនម៉ាកាស់ លែន ប្រាប់ឲ្យដឹងថា បានរៀបចំជូនអតិថិជនតាមលំដាប់លំដោយនៃឡូតិ៍ចម្ការ ខណៈដែលការផ្តល់ជូនដំបូងធ្វើជូនសម្រាប់អតិថិជនក្នុងស្រុកស្នួលខេត្តក្រចេះ ហើយក្រុមហ៊ុននឹងរៀបចំធ្វើជាបន្តបន្ទាប់សម្រាប់អតិថិជនគ្រប់រូប ដែលបានទិញដីចម្ការទាំងនៅក្នុងខេត្តក្រចេះ និងកំពង់ធំ។

ជាមួយគ្នានេះ តំណាងក្រុមហ៊ុនបានអំពាវនាវអតិថិជន ដែលក្រុមហ៊ុនបានទំនាក់ទំនងទៅរួចហើយ អាចអញ្ចើញមកទទួលប្លង់រៀងរាល់ម៉ោងធ្វើការចាប់ពីម៉ោង ៨ព្រឹក ដល់វេលាម៉ោង ៥រសៀលផងដែរ។

សូមជម្រាបថា ក្រុមហ៊ុនម៉ាកាស់ លែន ជាក្រុមហ៊ុនអចលនទ្រព្យដែលពុះដីឡូតិ៍ក្នុងទីរួមខេត្តត្បូងឃ្មុំតាំងពីឆ្នាំ២០១៨មក រហូតដល់ឆ្នាំ២០២១ ក្រុមហ៊ុនម៉ាកាស់ លែន ក៏បានរៀបចំដីដាំដុះដីចម្ការខ្នុរការុដ​សម្រាប់នាំចេញដោយត្រង់ទៅប្រទេសចិន ក្រោយមានបទពិសោធន៍លើការនាំចេញផលិតផលកសិកម្មជាច្រើនឆ្នាំមកហើយ ដូចជាគ្រាប់ស្វាយចន្ទីដែលកែច្នៃរួច ខ្នុរ និងចេកអំបូងលឿងជាដើម។

លុះមកដល់ឆ្នាំ២០២៣នេះ ក្រុមហ៊ុនម៉ាកាស់ លែន បានពង្រីកការដាំដុះបន្ថែមទៀតលើដំណាំចេកអំបូងលឿង ក្រោយសិក្សាលើទីផ្សារនាំចេញមានតម្រូវការខ្ពស់ និងរយះពេលដាំដុះ និងទទួលទិន្នផលមានរយៈពេលខ្លី។

បន្ថែមពីការដាំដុះនេះ ក្រុមហ៊ុនបានពុះជាឡូតិ៍ចម្ការតូចៗជូនបងប្អូនប្រជាពលរដ្ឋទូទៅផងដែរ ដើម្បីអាចមានចម្ការខ្នុរ ឬចេក ដែលអាចនាំចេញទៅបរទេសបានតាមលទ្ធភាពបងប្អូន ខណៈក្រុមហ៊ុនកាត់ប្លង់កម្មសិទ្ធជូន ថែទាំដំណាំជូន ពិសេសទទួលទិញទិន្នផលវិញទាំងអស់ ជាមួយកុងត្រាទិញទិដ្ឋផលវិញពី ៥ទៅ ១០ឆ្នាំ៕









Post a Comment